វិស័យនាំចេញរបស់ប្រទេសកម្ពុជាបានកត់ត្រានូវកំណើនមួយដ៏រឹងមាំ និងមានស្ថេរភាព ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក នេះ ដែលឆ្លុះបញ្ចាំងពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។ ទោះបីជាស្ថិតក្នុងភាពមិនប្រាកដប្រជាជាសកលក្នុងអំឡុងពេលនេះក៏ដោយ តម្លៃ នាំចេញសរុបរបស់ប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយឈានដល់ជាង ៣១ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងជាង ១៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២១។
នៅក្នុងនិន្នាការដ៏វិជ្ជមាននេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ឬ Royal Group Phnom Penh SEZ Plc. (PPSP) ដែលជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានរួមចំណែកយ៉ាងសំខាន់ ដល់លទ្ធផលនៃការនាំចេញរបស់ប្រទេសកម្ពុជា។ ការនាំចេញដែលបង្កើតឡើងដោយក្រុមហ៊ុនកម្មន្តសាលចំនួន ៩១ មកពី ១៥ ប្រទេសដែលធ្វើប្រតិបត្តិការនៅក្នុង RGPPSEZ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលដូចគ្នា ដែលកើនឡើងជាងបីដង រវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធន់ស្រាលផ្សេងៗទៀត។ នៅក្នុងឆ្នាំ២០២៥តែមួយ ការនាំចេញពី RGPPSEZ បានឈានដល់ ២,១៤ ពាន់លានដុល្លារអាមេរិក ដែលតំណាងឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា ដែលចំនួន នេះរក្សាកិត្តិនាមរបស់តំបន់យើង ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្ម និងនាំចេញឈានមុខគេមួយក្នុងប្រទេស។
ក្រៅពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ ក៏នៅតែបន្តដើរតួនាទី យ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារផងដែរ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំបានទទួល កម្មករជាង ៥៥.០០០នាក់ បម្រើការក្នុងកម្មន្តសាលនានា ដែលគាំទ្រដល់ប្រាក់ចំណូលគ្រួសារ ការអភិវឌ្ឍជំនាញ និងកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និង សូមសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេច ចំពោះការរីកចម្រើនប្រកបដោយចីរភាពរបស់ RGPPSEZ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន PPSP បានលើកឡើងថា «ស្របពេលដែលយើង ឈានចូលឆ្នាំថ្មីនេះ យើងគប្បីចងចាំថា ភាពរីកចម្រើនផ្ទាល់ខ្លួន និងភាពសុខដុមរបស់សហគមន៍ មានទំនាក់ទំនងគ្នាយ៉ាង ជិតស្និទ្ធ។ ភាពខ្លាំងពិតប្រាកដមិនមែនត្រឹមតែធ្វើឱ្យខ្លួនឯងប្រសើរទ្បើងប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់សន្តិភាព ឯកភាព និងស្ថិរភាពនៅជុំវិញខ្លួនយើង ជាពិសេសក្នុងគ្រាដ៏លំបាកនេះដែលប្រទេសកម្ពុជាយើងកំពុងប្រឈមមុខ។»
សារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន PPSP ចំពោះការអភិវឌ្ឍរយៈពេលវែង និងប្រកបដោយចីរភាពក្នុង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ តាមរយៈការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មគាំទ្រវិនិយោគិនប្រកបដោយ ប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ក្រោមផែនការដ៏ម៉ឺងម៉ាត់ របស់ អ្នកឧកញ៉ាប្រធាន ចាប់ពីឆ្នាំ ២០២៦ តទៅ PPSP នឹងបន្តពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីៗរបស់ខ្លួន នៅតាមបណ្តា ខេត្តនានាទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងពង្រឹងបន្ថែមទៀត នូវភាពប្រកួតប្រជែងនៃការនាំចេញរបស់ ប្រទេសកម្ពុជា ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការបង្កើតការងារសម្រាប់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដោយចូលរួមកាត់បន្ថយ តម្រូវការធ្វើចំណាកស្រុក។
អំពី រ៉ូយ៉ាល់ គ្រុប
រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស។




+855 (0)92 729 798
sales@ppsez.com