ក្នុងអំឡុងពេល
កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២:០០ រសៀល សេចក្ដីសម្រេចត្រូវបានអនុម័តដូចខាងក្រោម
៖
សេចក្ដីសម្រេចទី១
ការអនុម័តលើការបែងចែកភាគលាភ
ការបែងចែកភាគលាភចំនួន ១.៣៥៧.២១៤ ដុល្លារអាមេរិក
ស្មើនឹងប្រមាណ ៧៦,០៦ រៀលក្នុងមួយហ៊ុន ត្រូវបានអនុម័តដោយ
ភាគហ៊ុនិកសម្រាប់ការបែងចែកជាមួយនឹងកាលបរិច្ឆេទកំណត់ទុក នៅថ្ងៃទី ២៣ ខែធ្នូ
ឆ្នាំ ២០២៥។
កាលបរិច្ឆេទទូទាត់នឹងចាប់ពីថ្ងៃទី ៣០ ខែធ្នូ
ឆ្នាំ២០២៥ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦។
សេចក្ដីសម្រេចទី ២
ការអនុម័តលើការបោះផ្សាយមូលបត្រកម្មសិទ្ធបន្ថែមសម្រាប់ភាគហ៊ុនិក
ការបោះផ្សាយមូលបត្រកម្មសិទ្ធបន្ថែមសម្រាប់ភាគហ៊ុនិកត្រូវបានអនុម័តដោយភាគហ៊ុនិក។
សូមមើលឧបសម្ព័ន្ធខាងក្រោមអំពីផែនការលម្អិត
និងការពន្យល់អំពីការបោះផ្សាយមូលបត្រកម្មសិទ្ធបន្ថែម។
សេចក្ដីសម្រេចទី ៣
ការអនុម័តលើការលុបចោលភាគហ៊ុនរតនាគារ
ភាគហ៊ុនចំនួន ៣៥៥.៣៥៣
ដែលកាន់កាប់ដោយក្រុមហ៊ុនជាភាគហ៊ុនរតនាគារត្រូវបានអនុម័តសម្រាប់ការលុបចោលដោយភ្ជាប់ជាមួយនឹងការបោះផ្សាយមូលបត្រកម្មសិទ្ធបន្ថែមសម្រាប់ភាគហ៊ុនិក។
ដោយពុំមានរបៀបវារៈផ្សេងទៀត កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ បានបញ្ចប់នៅម៉ោង ២:៤០ រសៀល។
អំពី រ៉ូយ៉ាល់ គ្រុប
រ៉ូយ៉ាល់ គ្រុប
គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន
អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន
ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ
និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល
និងតំបន់សេដ្ឋកិច្ចពិសេស។




+855 (0)92 729 798
sales@ppsez.com